ថ្ងៃហាមឃាត់ការប្រើប្រាស់ប្រពន្ធ័បណ្តាញសង្គមនៅក្នុងប្រទេសអូស្រ្តាលី នឹងចូលជាធរមាននៅថ្ងៃពុធ ទី10 ខែធ្នូនេះ ខណៈដែលអ្នកប្រើប្រាស់ប្រព័ន្ធបណ្តាញសង្គមជនជាតិអូស្ត្រាលីដែលមានអាយុក្រោម 16 ឆ្នាំ បានទទួលការជូនដំណឹង ឬគណនីរបស់ពួកគេ ត្រូវបានបិទ។ វេទិការបណ្តាញសង្គមធំៗចំនួន 10 ក្នុងនោះរួមមាន កម្មវិធី Youtube, Instagram និង Tiktok ជាដើម នឹងត្រូវបិទមិនឲ្យប្រើប្រាស់ សម្រាប់ប្រជាជនអូស្ត្រាលីដែលមានអាយុក្រោម 16 ឆ្នាំ ឬក៏ត្រូវពិន័យជាប្រាក់ចំនួន 33 លានដុល្លារ ក្រោមច្បាប់ថ្មីរបស់ប្រទេសអូស្ត្រាលី ដែលទទួលបានការរិះគន់យ៉ាងខ្លាំងពីក្រុមហ៊ុនបច្ចេកវិទ្យាយក្ស តែក៏ទទួលបានការកោតសរសើរពីឪពុកម្តាយ និងអ្នកតស៊ូមតិកុមារផងដែរ។ គួរបញ្ជាក់ផងដែរថា កម្មវិធិ X របស់មហាសេដ្ឋី អ៊ីឡុន ម៉ាស មិនត្រូវបានហាមឃាត់នោះទេ ខណៈដែលក្រុមហ៊ុននិយាយថា ពួកគេនឹងអនុវត្តតាមច្បាប់របស់ប្រទេសអូស្ត្រាលី ដោយប្រើប្រាស់ការសន្និដ្ឋានអាយុ តាមរយៈសកម្មភាពអនឡាញរបស់អ្នកប្រើប្រាស់ ឬការប៉ាន់ស្មានអាយុ ដោយផ្អែកលើរូបថត Selfie បូករួមទាំងការពិនិត្យលើឯកសារសម្គាល់ខ្លួន ដែលត្រូវបានទាមទារផងដែរ។
