កំពង់ស្ពឺ៖
ក្មេងទំនើងដែលចូលចិត្តបង្ហោះម៉ូតូតាមទីសាធារណៈ ហើយថតបង្ហោះចែកចាយរូបភាពតាមបណ្តាញសង្គមហ្វេកប៊ុក ត្រូវបានកម្លាំងនគរបាលស្រុកបសេដ្ឋ ធ្វើការឃាត់ខ្លួនបាន កោសក់ធ្វើកិច្ចសន្យា និង ហៅអាណាព្យាបាល មកទទួលយកអប់រំបន្ត ហើយ ដកហូតម៉ូតូរក្សាទុករយៈពេល៣ខែ ទើបប្រគល់ឱ្យត្រឡប់ទៅប្រើប្រាស់វិញ។
នគរបាលស្រុកបសេដ្ឋ បាននិយាយឱ្យដឹងថា ការស្រាវជ្រាវឃាត់ក្មេងទំនើងចូលចិត្តបង្ហោះម៉ូតូនេះ បានធ្វើឡើង កាលពីព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៥ នៅក្នុងភូមិចេក ឃុំស្វាយចចិប ស្រុកបសេដ្ឋ ខេត្ដកំពង់ស្ពឺ ។
នគរបាលស្រុកបសេដ្ឋ បានបន្តថា ក្មេងទំនើងដែលកម្លាំងនគរបាលស្រាវជ្រាវឃាត់ខ្លួនបានមានឈ្មោះ ណុល សៀវហួង ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅក្នុងភូមិចេក ឃុំស្វាយចចិប ស្រុកបសេដ្ឋ ខេត្ដកំពង់ស្ពឺ។
នគរបាលស្រុកបសេដ្ឋ បានបញ្ជាក់ថា÷មុខសញ្ញាដែលបង្ហោះម៉ូតូ ហើយ ថតបង្ហោះចែកចាយលើបណ្តាញសង្គមហ្វេកប៊ុកនោះ បានសារភាពនិងព្រមបញ្ឍប់សកម្មភាពបង្ហោះ ម៉ូតូជាថ្មីទៀតនិងចូលរួមផ្សព្វផ្សាយដល់ក្មេងៗ បក្ខពួករបស់ខ្លួន ខិតខំរៀនសូត្រនិងកុំធ្វើទង្វើដូចខ្លួន ឈ្មោះ ណុល សៀវហួង ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិចេក ឃុំស្វាយចចិប ស្រុកបសេដ្ឋ ខេត្ដកំពង់ស្ពឺ ទៀត។
ក្រោយធ្វើការឃាត់អប់រំរួច នគរបាលបានធ្វើការដកហូតម៉ូតូ០១គ្រឿងម៉ាក ស៊ុយសូគី និច ពណ៌លឿង លាយស ពាក់ស្លាកលេខភ្នំពេញ 1HP-6315 រក្សាទុករយៈពេល០៣ខែ ឬស្មើនិង៩០ថ្ងៃ ទើបប្រគល់ឱ្យយកទៅប្រើប្រាស់វិញ ៕
