ក្មេងជំទង់ជនជាតិអូស្ត្រាលី បានទទួលការជូនដំណឹងពីកម្មវិធីបណ្តាញសង្គម Instagram កាលពីថ្ងៃពុធ ទី3 ខែធ្នូ មុនពេលនៃថ្ងៃហាមឃាត់ការប្រើប្រាស់សម្រាប់អ្នកប្រើប្រាស់អាយុក្រោម 16 ឆ្នាំ មកដល់។ អ្នកប្រើប្រាស់ ដែលទទួលបានការជូនដំណឹងត្រូវបានផ្តល់ជម្រើសដើម្បីបញ្ជាក់ថា ពួកគេមានអាយុលើសពី 16 ឆ្នាំ ឬក៏ត្រូវទាញយកទិន្នន័យផ្ទាល់ខ្លួនរបស់ពួកគេ មុនពេលដែលគណនីរបស់ពួកគេត្រូវបានបិទ។ គួរបញ្ជាក់ផងដែរថា យោងតាមការប្រកាសរបស់ក្រុមហ៊ុន Meta គណនីដែលមានអាយុក្រោម 16 ឆ្នាំទាំងអស់នៅក្នុងប្រទេសអូស្រ្តាលី នឹងត្រូវបិទដំណើរការចាប់ពីថ្ងៃព្រហស្បតិ៍ ទី4 ខែធ្នូនេះតទៅ ហើយច្បាប់ដែលអនុម័តការហាមឃាត់នេះ នឹងចូលជាធរមានចាប់ពីថ្ងៃទី10 ខែធ្នូខាងមុខ។
