វត្តមានយន្តហោះយោធាអាមេរិក បានបង្ហាញខ្លួននៅក្នុងមូលដ្ឋានទ័ពជើងទឹក រូសាវេត រូដ ក្នុងប្រទេសព័រតូរីកូ ស្របពេលដែលមានភាពតានតឹងកើនឡើងជាមួយប្រទេសវេណេស៊ូអេឡា។ យុទ្ធនាការដាក់សម្ពាធរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ លើលោកប្រធានាធិបតីប្រទេសវេណេស៊ូអេឡា នីកូឡាស ម៉ាឌូរ៉ូ រួមមានការបង្កើនវត្តមានយោធាកាន់តែច្រើនឡើងនៅក្នុងតំបន់ ការវាយប្រហារលើទូក ឬនាវារាប់សិបគ្រឿង ដែលត្រូវបានចោទប្រកាន់ថាដឹកជញ្ជូនគ្រឿងញៀនខុសច្បាប់នៅមហាសមុទ្រប៉ាស៊ីហ្វិក និងសមុទ្រការ៉ាប៊ីន ដែលបានសម្លាប់មនុស្សប្រមាណ 120 នាក់ និងចុងក្រោយនេះ គឺរឹបអូសនាវាដឹកប្រេងនៅឆ្នេរសមុទ្ររបស់ប្រទេសវេណេស៊ូអេឡា ព្រមទាំងប្រកាសពី "ការបិទផ្លូវ" នៃការដឹកជញ្ជូនប្រេងដែលរងការដាក់ទណ្ឌកម្ម ចូល និងចេញពីប្រទេសនេះ។
