ប្រទេសចិន បានជំរុញឲ្យសហរដ្ឋអាមេរិកបំពេញកាតព្វកិច្ចរំសាយអាវុធនុយក្លេអ៊ែររបស់ខ្លួន ខណៈដែលលោក លីន ជាន អ្នកនាំពាក្យក្រសួងការបរទេសប្រទេសចិន បានបញ្ជាក់ថា “ក្នុងនាមជាមហាអំណាចនុយក្លេអ៊ែរដែលមានឃ្លាំងអាវុធនុយក្លេអ៊ែរធំជាងគេ ភារកិច្ចបន្ទាន់បំផុតសម្រាប់សហរដ្ឋអាមេរិក គឺត្រូវបំពេញកាតព្វកិច្ចពិសេស និងអាទិភាពសម្រាប់ការរំសាយអាវុធនុយក្លេអ៊ែរដោយស្មោះត្រង់” សហរដ្ឋអាមេរិក គួរតែ «កាត់បន្ថយឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន ដើម្បីជាគំរូសម្រាប់រដ្ឋដែលមានអាវុធនុយក្លេអ៊ែរផ្សេងទៀត ឲ្យចូលរួមក្នុងដំណើរការរំសាយអាវុធនុយក្លេអ៊ែរនេះ»។ ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីមន្ទីរបញ្ចកោណបានចោទប្រកាន់ប្រទេសចិនថា បានដំឡើងគ្រាប់មីស៊ីលផ្លោងអន្តរទ្វីប DF-31 ICBM ប្រមាណ 100 គ្រាប់ នៅជិតប្រទេសម៉ុងហ្គោលី និងថាប្រទេសចិន កំពុងពង្រីក និងធ្វើទំនើបកម្មឃ្លាំងអាវុធរបស់ខ្លួន លឿនជាងប្រទេសដែលមានអាវុធនុយក្លេអ៊ែរដទៃទៀត ខណៈដែលឃ្លាំងស្តុកក្បាលគ្រាប់នុយក្លេអ៊ែររបស់ប្រទេសចិន ស្ថិតក្នុងកម្រិតទាបជាង 600 គ្រាប់ កាលពីឆ្នាំ 2024 ប៉ុន្តែបច្ចុប្បន្ន ប្រទេសចិនកំពុងពន្លឿនការផលិតក្បាលគ្រាប់នុយក្លេអ៊ែរដល់ទៅ 1000 គ្រាប់នៅត្រឹមឆ្នាំ 2030 ខាងមុខ។ គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ សហរដ្ឋអាមេរិក ត្រូវបានប៉ាន់ប្រមាណថា មានក្បាលគ្រាប់នុយក្លេអ៊ែរប្រមាណ 5177 គ្រាប់។
