ភ្នំពេញ៖

បុរសម្នាក់បានជិះម៉ូតូម៉ាកPCX ក្នុងស្ថានភាពស្រវឹងចាប់ហ្វ្រាំងដួលអូសម៉ូតូទៅបុកផ្ទុបនិងរថយន្តម៉ាកTOYOTA RIAZE ដែរឈប់រង់ចាំភ្លើងស្តុប បណ្ដាលឲ្យរងការខូច ខាត ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៩យប់ថ្ងៃទី៣ខែធ្នូឆ្នាំ២០២៥ ជិតស្តុប ស្ថានទូតចិន ផ្លូវម៉ៅសេទុង សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង ។ 

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានអោយដឹងថាមុនពេលកើតហេតុ គេបាន ឃើញបុរសម្នាក់ បានជិះម៉ូតូម៉ាក PCX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FV 7685 ជិះធ្វើដំណើរតាមបណ្ដោយ ផ្លូវម៉ៅសេទុងទិសដៅពីជើងទៅត្បូង  ក្នុងស្ថានភាពភាព  ស្រវឹង ហើយ លឿន។ 

ខណៈមកដល់ចំណុចកើតហេតុ ក៏បានចាប់ហ្វ្រាំងម៉ូតូទាំងបង្ខំ បណ្ដាលឲ្យម៉ូតូដួលអូសទៅបុកបុកផ្ទុបពីក្រោយរថយន្តម៉ាក TOYOTA RIAZE ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2CF 3368 ដែរឈប់រង់ចាំភ្លើងស្តុបពីក្រោយ បណ្តាលអោយ រថយន្ត រងការខូចខាតកាងក្រោយចំហៀងខាងឆ្វេង តិចតួច ចំនែកម៉ូតូវិញរងការខូចខាត តិចតួច មនុស្សរងរបួសរលាត់ដៃជើងតិចតួចដូចគ្នា  ។ ករណីនេះផងដែរ ភាគីខាងរថយន្តទាមទារសំណង១០០ដុល្លារ តែខាងម៉ូតូថាមានតែ១០ ដុល្លារតែប៉ុណ្ណោះ  ។ 

ក្រោយកើតហេតុ ដោយមានការជួយសម្របសម្រួលពីសមត្ថកិច្ច ភាគីខាងរថយន្តអត់ ទារសំណង់វិញ ហើយ ខាងម៉ូតូ បានធ្វើការសុំទោស ដើម្បីបញ្ចប់រឿងនៅកន្លែងកើត ហេតុតែម្តង៕