ភ្នំពេញ៖ 

បុរសម្នាក់ បានស្លាប់នៅហ្នឹងកន្លែងកើតហេតុភ្លាមៗ ក្រោយពេលជិះម៉ូតូលឿនមិនប្រយ័ត្នជ្រុលទៅបុកសួនច្បាពុះចែកទ្រូងផ្លូវដួល អូសទៅមុខជាច្រើនម៉ែត្រ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ បានកើតឡើងកាលពីវេលាម៉ោង១២:២០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី២៣ខែធ្នូ ឆ្នាំ២០២៥ ស្ថិតនៅលើផ្លូវវិមានឈ្នះឈ្នះ សង្កាត់ សំរោងក្រោម ខណ្ឌពោអិសែនជ័យ រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថានៅមុនពេលកើតហេតុ គេឃើញបុរសជាជនរង គ្រោះ បានជិះម៉ូតូមួយគ្រឿងម៉ាក HONDA CLICKពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HH-5310  ជិះម្នាក់ឯងធ្វើដំណើរតាមបណ្តោយផ្លូវវិមានឈ្នះ ឈ្នះ ទិសដៅពីជើងទៅ ត្បូងក្នុងល្បឿនលឿន ។

លុះពេលជិះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែរ៉េចង្កូតជ្រុលទៅបុកឡើងសួនច្បាពុះចែកទ្រូងផ្លូវ បណ្តាលឲ្យដួលម៉ូតូអូសទៅមុខជាច្រើនម៉ែត្រខូចខាតយ៉ាងដំណំ ។

ចំណែកឯជនរងគ្រោះបានស្លាប់នៅហ្នឹងកន្លែងកើតហេតុភ្លាមៗ បន្ទាប់មក ក៏ប្រជាពលរដ្ឋ ក្បែរខាងនាំគ្នារត់មកជួយមើល រួចទាក់ទងទៅសមត្ថក៨ច្ចមូលដ្ឋានឲ្យចុះមកទីតាំងកើតហេតុផងដែរ។

ក្រោយពីសមត្ថកិច្ចមូលដ្ឋានចុះមកដល់ ក៏បានទាក់ទងទៅមន្ត្រីជំនាញចរាចរណ៍ចុះមកធ្វើការវស់វែងយកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យជាបណ្តោះអាសន្ន។ ចំណែកសព សមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមរថយន្តសាមុយ ដឹកយកទៅតំកល់នៅវត្តសំរោងរងចាំទាក់ទងក្រុមគ្រួសារមកយកទៅធ្វើបុណ្យតាមប្រពៃណី៕