អាមេរិក បានបញ្ជូនកងទ័ព និងគ្រឿងសព្វាវុធធុនធ្ងន់ជាច្រើនបន្ថែមទៀត ទៅកាន់កំពង់ផែមួយកន្លែងនៅក្នុងតំបន់សមុទ្រការ៉ាប៊ីន។ គួរបញ្ជាក់ផងដែរថា ការដាក់ពង្រាយនេះ គឺជាផ្នែកមួយនៃការបន្ថែមកម្លាំងយោធាអាមេរិកនៅក្នុងតំបន់ការ៉ាប៊ីន បន្ទាប់ពីការដាក់សម្ពាធរបស់អាមេរិកលើប្រទេសវេណេស៊ូអេឡាអស់រយៈពេលជាច្រើនខែ ដែលក្នុងនោះ រួមមានទាំងការវាយប្រហារលើទូក និងនាវា ដែលខ្លួនចោទប្រកាន់ពីបទរត់ពន្ធគ្រឿងញៀនខុសច្បាប់ ការគំរាមកំហែងសកម្មភាពយោធា និងការកំណត់ក្រុម ខាថែល ដេ លូស សូល (Cartel de los Soles) ថាជាក្រុមភេរវករបរទេស។