ប្រតិបត្តិការបោសសម្អាតចាប់ផ្តើមធ្វើឡើង បន្ទាប់ពីគ្រោះមហន្តរាយទឹកជំនន់ និងការបាក់ដីនៅប្រទេសឥណ្ឌូនេស៊ី

International • December 09, 2025
ប្រតិបត្តិការបោសសម្អាតចាប់ផ្តើមធ្វើឡើង បន្ទាប់ពីគ្រោះមហន្តរាយទឹកជំនន់ និងការបាក់ដីនៅប្រទេសឥណ្ឌូនេស៊ី

ពលរដ្ឋឥណ្ឌូនេស៊ីដែលរស់នៅក្នុងទីក្រុង បាតាង ទូរ៉ូ បានចាប់ផ្តើមបោសសម្អាតលំនៅដ្ឋានរបស់ពួកគេ ពោល គឺមួយសប្តាហ៍ បន្ទាប់ពីគ្រោះទឹកជំនន់ និងការរអិលបាក់ដី បានវាយប្រហារទីក្រុងនេះ និងតំបន់ផ្សេងទៀតនៃប្រទេស ដោយបានសម្លាប់ជីវិតមនុស្សយ៉ាងហោចណាស់ 900 នាក់នោះ។ យោងតាមទិន្នន័យរបស់រដ្ឋាភិបាលឥណ្ឌូនេស៊ីបានបង្ហាញថា គិតត្រឹមថ្ងៃចន្ទ ទី8 ខែធ្នូ ចំនួនអ្នកស្លាប់ ដោយគ្រោះទឹកជំនន់ និងការរអិលបាក់ដី ដែលបង្កឡើងដោយឥទ្ធិពលព្យុះ បានកើនឡើងដល់ចំនួន 916 នាក់ និង 274 នាក់ទៀត នៅតែបន្តបាត់ខ្លួន។ អាជ្ញាធរក្នុងតំបន់ បានអំពាវនាវឲ្យរដ្ឋាភិបាលជាតិឥណ្ឌូនេស៊ី ប្រកាសអាសន្នជាតិ ដើម្បីបើកថវិកាបន្ថែមសម្រាប់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ និងផ្តល់ជំនួយ ខណៈដែលកោះស៊ូម៉ាត្រាដែលរងគ្រោះដោយសារទឹកជំនន់ និងការរអិលបាក់ដីនេះ នឹងត្រូវការថវិកាចំនួន 3.11 ពាន់លានដុល្លារអាមេរិក សម្រាប់ការកសាង និងស្តារឡើងវិញ។





x Enlarged Image