ព្រឹត្តការប្រកួតកីឡា សម្រាប់ទាំងអស់គ្នា ប្រចាំខេត្តកណ្តាល ២០២៥ ដោយឆ្នាំនេះមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល បានរៀបចំដាកឲមានកីឡា៥ ប្រភេទដើម្បីធ្វើការប្រគួតប្រជេងក្នុងនោះមានដូចជា វិញ្ញាសារ បាល់ទាត់ បាល់ទះ បាល់បោះ ប៉េតង់ និង តេក្វាន់ដូ ក្នុងនោះប្រភេទកីឡាតេក្វានដូ WT បានធ្វើការប្រគួត ដែលមានរយៈពេល ៣ ថ្ងៃ ដែលចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ ២០២៥ ដោយការប្រកួតធ្វើនៅក្នុងបរិវេនសាលាបឋមសិក្សា អនុវត្ត មាត់ទន្លេក្រុងតាខ្មៅ ការប្រកួតរៀបចំ ដោយការិយាល័យ អប់រំកាយ និងកីឡា នៃមន្ទីរអប់រំ យុវជន និង កីឡាខេត្តកណ្តាល បានបិទបញ្ចប់ដោយជោគជ័យ ។
នាពិធីបិទក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក ពៅ វណ្ណា ប្រធានការិយាល័យអប់រំកាយ និងកីឡា លោកបានជម្រាប់ជូនថា តាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល កម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំ ដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានចាត់ ទុកវិស័យអប់រំ ជាវិស័យអាទិភាពទី១ ឈានឆ្ពោះទៅអភិវឌ្ឍមូលធន់ ធន់ធានមនុស្សប្រកបដោយចំណេះដឹង សមត្ថភាព ភាពច្នៃប្រឌិត ស្មារតី សហគ្រិនភាព និងក្រមសីលធម៌ខ្ពស់ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសង្គម និងកំណើនសេដ្ឋកិច្ច ។
លោកបានបន្តទៀតថាវិស័យអប់រំកាយ និង កីឡា ជាវិស័យដ៏ចម្បងមួយដែលរដ្ឋាភិបាល ក៏ដូចជាក្រសួងអប់រំ យុវជន និងកីឡា បាននឹងកំពុងយក ចិត្តទុកដាក់យ៉ាងខ្លាំង ជាពិសេសនៅក្នុងកំណែទម្រង់យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ មុំទី១ នៃការពង្រឹងគុណភាព វិស័យអប់រំ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យាដែល ក្នុងនោះមុំទី៧ ការលើកកម្ពស់វិស័យ កីឡាផ្សារភ្ជាប់និងការអប់រំ និងការបន្តជំរុញចលនា “យុវជនម្នាក់ ចេះលេងកីឡាមួយប្រភេទ យ៉ាងតិចប្រចាំជីវិត”។
