បាត់ដំបង៖
ផ្ទះរបស់ជនភៀសសឹក០១ខ្នង ត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុងនៅវេលាម៉ោង២០និង២៥នាទី ថ្ងៃទី២១ ខែធ្នូ ឆ្នាំ ២០២៥ ស្ថិតក្នុងក្រុមទី០៥ ភូមិចំបក់ ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង។
ករណីអគ្គិភ័យខាងលើនេះដែរ បណ្តាលអោយឆេះផ្ទះ០១ខ្នងទំហំ ៧ម៉ែត្រx៨ម៉ែត្រ ធ្វើអំពីឈើប្រក់សង្គ័សី ឆេះអស់ទាំងស្រុង រួមជាមួយសម្ភារខូចខាត ,ទូរដាក់ខោអាវ០១ ,គ្រែរដេក០១ ,ម៉ូទ័រស្វាន០៣គ្រឿង ,មុង,កន្ទេល តម្លៃ៣០ម៉ឺនរៀល ,អង្ករ ៧៥គីឡូក្រាម, គីឡូក្រាម, សៀវភៅគ្រួសារ, សំបុត្រកំណើត និងសម្ភារប្រើប្រាស់ក្នុងផ្ទះមួយចំនួនផងដែរ ដែលមានម្ចាស់ឈ្មោះ ភួង ភាព ភេទស្រី អាយុ ៦២ឆ្នាំ និងប្ដី ឈ្មោះ កែវ ណាត អាយុ៦៣ឆ្នាំ (ភៀសសឹកមិនបាននៅផ្ទះ)។
នៅក្នុងហេតុការណ៍គ្រោះអគ្គីភ័យខាងលើនេះដែរ សមត្ថកិច្ចបានចេញរថយន្តពន្លត់អគ្គិភ័យចំនួន០១គ្រឿងក្នុងការចុះអន្តរាគមន៍ពន្លត់ ដោយប្រើប្រាស់ទឹកអស់ចំនួន០១ឡាន មូលហេតុដោយការធ្វេសប្រហែសរបស់កូនប្រសារ ឈ្មោះ ភាព ភេទប្រុស អាយុប្រហែល ២០ឆ្នាំជាងដុតសំរាមក្បែររោងបាយរួចក៏រាលឆ្លងឆេះផ្ទះតែម្តង៕
