ភ្នំពេញ៖ 

ជនសង្ស័យម្នាក់ បានដកកាំភ្លើងខ្លីមួយដើមបាញ់តដៃជាមួយនិងសមត្ថកិច្ច ជាច្រើនគ្រាប់ បន្ទាប់ពីសមត្ថកិច្ច ល្បាតតាមភូមិសាស្រ្តឃើញសង្ស័យក៏ឃាត់សួរនាំ ស្រាប់តែជនសង្ស័យមិនព្រមឈប់ ជិះម៉ូតូរត់គេចខ្លួនរហូតមកដល់រង្វង់មូលគួចការណុង ត្រូវសមត្ថកិច្ចតាមឃាត់បាន។

ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះដែរ បានកើតឡើងកាលពីវេលាម៉ោង១២:៣០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ ស្ថិតនៅក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

បើតាមការបញ្ជាក់ពីសមត្ថកិច្ច បានឲ្យដឹងថានៅមុនពេលកើតហេតុ ដោយកម្លាំងសមត្ថ កិច្ចខណ្ឌឫស្សីកែវ បានឈរជើងនិងចេញល្បាត នៅលើផ្លូវជាតិលេខ៥ ។

ក្រោយមក ស្រាប់តែឃើញជនសង្ស័យខាងលើបានជិះម៉ូតូម៉ាកSUZUKI NEXមួយគ្រឿង ពាក់ផ្លាកលេខភ្នំពេញ 1HH-8184 សមត្ថកិច្ចក៏សង្ស័យតាមឃាត់សួរនាំដើម្បីធ្វើការត្រួតពិនិត្យ តែមិនព្រមឈប់ បែរជិះរត់គេចខ្លួន សមត្ថកិច្ចជិះប្រដេញពីរក្រោយ រហូត មកដល់ក្រោមស្ពាន ជ្រោយចង្វា បានផ្ដួលម៉ូតូចោល ហើយ ជនសង្ស័យបាញ់តដៃសមត្ថកិច្ច ជាច្រើនគ្រាប់ ទើបសមត្ថកិច្ចឡមព័ទ្ធក្របួចបាន។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ច បាននាំខ្មួនជនសង្ស័យ រួមមានវត្ថុតាង ម៉ូតូ ម៉ាក SUZUKINEX មួយគ្រឿង រួមមាន កាំភ្លើងខ្លីមួយដើម យកទៅប៉ុស្ថិ៍នគបាលឫស្សីកែវ សួរនាំបន្តនិងចាត់ការតាមនិតិវិធីច្បាប់៕