បាត់ដំបង៖
យ៉ាងហោចណាស់បុរសម្នាក់ បានរងរបួសបាក់ជើងម្ខាង និងម្នាក់ទៀត រងរបួសស្រាលនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូពីរគ្រឿងបុកគ្នានៅវេលា ម៉ោង ១៨និង០០នាទី ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ នៅចំណុចផ្លូវបំបែកខាងកើតផ្សារថ្មី ស្ថិតក្នុងភូមិ១៣មករា សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ។
ប្រភពនៅកន្លែងកើតហេតុ បានប្រាប់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើត ឡើងរវាងម៉ូតូម៉ាកCD125T ០១គ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 1DC-0551បើកបរដោយបុរ សម្នាក់ទិសដៅពីកើតទៅលិច(ឆ្លងផ្លូវ)ចំណែកម៉ូតូ០១គ្រឿងទៀតម៉ាកហុងដាSCOOPYពណ៌ខ្មៅ ពាក់ផ្លាកលេខ បាត់ដំបង 1AY-7279 បើកបរដោយបុរសម្នាក់ ទិសដៅពីត្បូង ទៅជើង។ លុះមកដល់ចំណុចកើតហេតុខាងលើ បានជ្រុលបុកគ្នាពេញទំហឹងបណ្តាល អោយភាគីខាងម៉ូតូCDរងរបួសធ្ងន់បាក់ជើងម្ខាង និងភាគីម្ខាងទៀតរងរបួសស្រាលបន្តិច បន្តួច។
ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានសមត្ថកិច្ចដឹកបញ្ជូនទៅសង្គ្រោះព្យាបាល នៅមន្ទីរពេទ្យ ចំណែកមធ្យោបាយទាំងពីរត្រូវបានសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែង យកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់ ៕
