ប្រតិភូគ្រូបង្វឹក កីឡាករ កីឡាការិនីកម្ពុជា ដឹកនាំដោយ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំយុវជន និងកីឡា និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងឯកឧត្តម ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡាបានចូលរួមគោរពទង់ជាតិ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ កាលពីល្ងាចថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៥។ 

ពិធីគោរពទង់ជាតិកីឡាស៊ីហ្គេមនេះតម្រូវឱ្យប្រទេសសមាជិកតំបន់អាស៊ានទាំងអស់ចូលរួមមកគោរពទង់ជាតិប្រទេសរបស់ខ្លួន ដើម្បីបង្ហាញពីការចូលរួមជាផ្លូវការ និងបង្ហាញពីកីឡាគឺនាំមកនូវមិត្តភាព សាមគ្គីភាព។ សម្រាប់កម្ពុជាក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣៣ ដែលប្រទេសថៃទទួលធ្វើជាម្ចាស់ផ្ទះនេះ កម្ពុជាបានបំពេញកាកព្វកិច្ចរួចរាល់ហើយ ក្នុងនាមជាប្រទេសសមាជិកកីឡាក្នុងតំបន់អាស៊ាន។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ ត្រូវដំណើរការជាផ្លូវការពីថ្ងៃទី០៩-២០ ខែធ្នូ ឆ្នាំ២០២៥។ ប្រតិភូកីឡាកម្ពុជាបានបញ្ជូនប្រទេសកីឡាចំនួន១២ប្រភេទ មានដូចជាកីឡាហែលទឹក ជឺជីតស៊ូ តេក្វាន់ដូWT បាល់ទាត់លើតុ កាយសម្ព័ន្ធ អត្តពលកម្ម ម៉ូតូទឹក ឃីកបុកស៊ី អេឡិចត្រូនិច ជិះសេះ គុនដាវ ទ្រីយ៉ាថ្លុង។ ចំពោះដំណើរចេញទៅចូលរួមប្រកួតរបស់ប្រភេទកីឡាមួយចំនួនទៀតនឹងត្រូវបន្តចេញទៅជាបន្តបន្ទាប់ចាប់ពីថ្ងៃទី០៨-១៦ ខែធ្នូ ទើបបញ្ចប់៕