កណ្តាល៖
លំនៅដ្ធានប្រជាពលរដ្ឋ០១ខ្នង បានរងការឆាបឆេះ អស់ទាំងស្រុង ដោយផ្តើមចេញពីឆ្លងចរន្តអគ្គីសនីក្លាយជាអគ្គីភ័យ ដែលហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោង ២៣និង៥០នាទីកណ្តាលអាធ្រាតថ្ងៃទី២១ខែធ្នូឆ្នាំ២០២៥ នៅចំណុច ភូមិបារាជសង្កាត់ស្វាយជ្រុំ ក្រុងអរិយក្សត្រ ខេត្តកណ្តាល។
លោក ចាន់តារា គណៈបញ្ជាការក្រុងអរិយក្សត្រ បានប្រាប់អោយដឹងថាម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ ជា ហេង អាយុ៥៣ឆ្នាំ (ជាប្តី)និងឈ្មោះ ហ៊ុន ច័ន្ទថារី អាយុ៤៥ឆ្នាំ (ជាប្រពន្ធ) ជាជនជាតិខ្មែរ មានទីលំនៅក្នុងភូមិសង្កាត់កើតហេតុ ។
ចំពោះការខូចខាត៖ ឆេះផ្ទះសង់អំពីឈើ(លើ) ប្រក់ស៊ីប្រូថ្ម(ក្រោម) ទំហំ ០៦ម៉ែត្រX០៨ម៉ែត្រ ឆេះអស់ទាំងស្រុង, សម្ភារៈខូចខាតរួមមាន៖ លុយខ្មែរចំនួន ០៩លានរៀល, ទូរសព្ទដៃចំនួន០៣គ្រឿង និងសម្ភារៈប្រើប្រាស់មួយចំនួន ។
គណៈបញ្ជាការឯកភាពក្រុង បានបញ្ជាក់បន្ថែមថា÷ក្រោយទទួលបានសេចក្តីរាយការណ៍ភ្លាម លោក បានដឹកនាំកម្លាំងក្នុងគណ:បញ្ជាការឯកភាពចុះជួយអន្តរាគម ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋានគរបាលក្រុងអរិយក្សត្រចំនួន ០១គ្រឿងនិង រថយន្តពន្លត់អគ្គីភ័យរបស់អធិការដ្ឋាននគរបាលស្រុកល្វាឯម ចំនួន០១គ្រឿង ជួយបាញ់ពន្លត់ ដោយបានប្រើប្រាស់ទឹកអស់ចំនួន២១ម៉ែត្រគូប ទើបគ្រប់គ្រងបាន ដោយភ្លើងបានរលត់នៅវេលាម៉ោង ០០និង៤៥នាទីឆ្លងចូលថ្ងៃទី២២ខែធ្នូឆ្នាំ២០២៥ ។ ដោយក្នុងហេតុការណ៏អគ្គីភ័យនេះ ពុំបណ្តាលអោយមានអ្នករងរបួសគ្រោះថ្នាក់នោះឡើយ ហើយមូលហេតុ គឺបណ្តាលមកពីឆ្លងចរន្តអគ្គីសនី៕
