លោកប្រធានាធិបតីប្រទេសវេណេស៊ូអេឡា បង្អួតកងកម្លាំងយោធា នៅក្នុងកិច្ចប្រជុំរដ្ឋាភិបាល

International • December 09, 2025
លោកប្រធានាធិបតីប្រទេសវេណេស៊ូអេឡា បង្អួតកងកម្លាំងយោធា នៅក្នុងកិច្ចប្រជុំរដ្ឋាភិបាល

លោកប្រធានាធិបតីប្រទេសវេណេស៊ូអេឡា នីកូឡាស ម៉ាឌូរូ បានប្រកាសសង្កត់ធ្ងន់លើតួនាទីនៃកងកម្លាំងជាតិ ក្នុងការធានាសន្តិភាព និងលើកកម្ពស់សុខុមាលភាពសង្គម។ លោកប្រធានាធិបតី ម៉ាឌូរូ ក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃកម្លាំងយោធារបស់ប្រទេស ក្នុងការការពារអធិបតេយ្យភាព និងសន្តិសុខជាតិ។ គួរបញ្ជាក់ផងដែរថា ការលើកឡើងនេះ ធ្វើឡើង បន្ទាប់ពីប្រទេសវេណេស៊ូអេឡា ទទួលរងសម្ពាធរបស់សហរដ្ឋអាមេរិកអស់រយៈពេលជាច្រើនខែ ក្នុងនោះរួមមានទាំងការវាយប្រហារលើទូក ឬនាវា រត់ពន្ធគ្រឿងញៀន ការគំរាមកំហែងយោធា និងការកំណត់ក្រុម ខាថែល ដេ លូស សូល (Cartel de los Soles) ជាក្រុមភេរវករបរទេស។





x Enlarged Image