បន្ទាយមានជ័យ៖

ប្រជាពលរដ្ឋ កំពុងសម្រុកជម្លៀសខ្លួនចេញពីព្រំដែនក្រោយមានការផ្ទុះ អាវុធ នៅល្ងាចថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៥ ភូមិសាស្គ្រស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

ក្រោយមានផ្ទុះអាវុធទាហានថៃ បានបាញ់គ្រាប់ផ្លោងចូលភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ឃើញប្រជាពលរដ្ឋដែលរស់នៅក្បែរព្រំដែន និងជួរភ្នំដងរ៉ែកក្នុងភូមិសាស្ត្រ ស្រុកថ្មពួក បានសម្រុកភៀសខ្លួនចាកចេញពីលំនៅដ្ឋានដើម្បីទៅរកកន្លែងសុវត្ថិភាព។

នៅពេលដែលប្រជាពលរដ្ឋសម្រុកភៀសខ្លួនចេញពីលំនៅដ្ឋាន ឃើញប្រជាពលរដ្ឋ និង ព្រះសង្ឃ បានដឹកជញ្ជូនតាមរថយន្ត គោយន្ត ត្រាក់ទ័រ និងម៉ូតូ និងអូសរ៉ឺម៉កចាក់ចេញពី លំនៅដ្ឋាន ដែលឃើញកម្លាំងនគរបាលស្រុកថ្មពួកកំពុងសម្រួលចរាចរណ៍ការពារកក ស្ទុះ។

លោក អែម សុខា អភិបាលស្រុកថ្មពួក បានបញ្ជាក់ថាក្រោយស្ថានភាពតានតឹង នៅព្រំដែន ទាហានថៃបើកការបាញ់ប្រហារមកលើកម្ពុជាពេលនេះអាជ្ញាធរជម្លៀសប្រជាពលរដ្ឋមករកតំបន់សុវត្ថិភាពដែលអាជ្ញាធរត្រៀមតំបន់ភៀសសឹក៤ទៅ៥កន្លែងជាតំបន់សុវត្ថិភាពជូនជនភៀសសឹក៕