រុស្ស៊ីនឹងរំដោះទឹកដីរបស់ខ្លួនដោយកម្លាំងយោធា ប្រសិនបើអ៊ុយក្រែន និងសម្ពន្ធ័មិត្តរបស់ខ្លួន បោះបង់ចោលការពិភាក្សារ

International • December 18, 2025
រុស្ស៊ីនឹងរំដោះទឹកដីរបស់ខ្លួនដោយកម្លាំងយោធា ប្រសិនបើអ៊ុយក្រែន និងសម្ពន្ធ័មិត្តរបស់ខ្លួន បោះបង់ចោលការពិភាក្សារ

លោកប្រធានាធិបតីប្រទេសរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បានព្រមានកាលពីថ្ងៃពុធ ទី17 ខែធ្នូ ថា រុស្ស៊ី នឹងសម្រេចគោលដៅរបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែន តាមរយៈមធ្យោបាយការទូត ឬយោធា ហើយនឹងបង្កើត «តំបន់ទ្រនាប់» នៅទីនោះ។ លោកប្រធានាធិបតី ពូទីន បានសង្កត់ធ្ងន់ថា «ទីមួយ គោលដៅនៃប្រតិបត្តិការយោធាពិសេស នឹងត្រូវបានសម្រេចដោយមិនអាចប្រកែកបាន។ យើងនឹងបន្តធ្វើបែបនេះ និងដោះស្រាយមូលហេតុឫសគល់នៃជម្លោះតាមរយៈការទូត ហើយប្រសិនបើភាគីប្រឆាំង និងភាគីបរទេសណាមួយ បដិសេធមិនចូលរួមក្នុងការពិភាក្សានោះ រុស្ស៊ីនឹងធ្វើការរំដោះទឹកដីប្រវត្តិសាស្ត្ររបស់ខ្លួន តាមរយៈមធ្យោបាយយោធា។ គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ន រុស្ស៊ីគ្រប់គ្រងតំបន់គ្រីមៀរ ប្រមាណ 90% នៃតំបន់ដុនបាស និង 75% នៃតំបន់ឃើសុន និងហ្សាប៉ូរីហ្សៀហើយក៏កាន់កាប់ទឹកដីមួយចំនួននៅក្នុងតំបន់ខាគីវ ស៊ូមី ឌីនីប្រូផេតត្រូហ្វ និងមីកូឡៃវ ហើយតាមរយៈការប្រកាសព្រមាននេះ លោកប្រធានាធិបតី ពូទីន ចង់បង្ហើបថា រុស្ស៊ី នឹងបន្តវាយដណ្តើមគ្រប់គ្រងទឹកដីជាច្រើនទៀត ក្នុងតំបន់ទាំងនេះ។





x Enlarged Image