ព្រះវិហារ៖
ប្រាសាទព្រះវិហារនិងផ្លូវឡើងទៅកាន់រមណីយ៍ដ្ឋានប្រវត្តិសាស្រ្តដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក(ប្រាសាទព្រះវិហារ)ត្រូវបានខូចខាតយ៉ាងដំណំដោយសារកងទ័ពសៀមឈ្លានពានប្លោងចូលដោយអាវុធធន់ធ្ងន់គ្រប់ប្រភេទទាំងលើគោកទាំងលើអាកាស។
ប្រាសាទព្រះវិហារ ទទួលរងនូវការបំភ្លេចបំផ្លាញខ្ទេចខ្ទីអស់ដោយសារគ្រាប់ផ្លោងនិងគ្រាប់ទម្លាក់ពីលើយន្តហោះF16 របស់ទាហានសៀម ក្នុងសង្រ្គាមឈ្លានពានបូរណភាពទឹកដី (24-ដល់28កក្កដា2025) និង(07-ដល់27ធ្នូ2025) បានបំផ្លាញរតនសម្បត្តិ ដ៏មហាសាល នៃប្រាង្គប្រាសាទព្រះវិហារ ដែលជាមរតកដ៏អស្ចារ្យរបស់មហាក្សត្រ និងមហាបុព្វបុរសខ្មែរ ដែលមានអាយុកាលរាប់ពាន់ឆ្នាំមកហើយនោះ។
អង្គការយូណេស្កូ ត្រូវតែនាំយកឧក្រិដ្ឋជន បញ្ជាដល់ការបំផ្លាញ់សម្បត្តិវប្បធម៌មកផ្តន្ទាទោសតាមផ្លូវច្បាប់ដ៏ធ្ងន់ធ្ងរបំផុត តែកម្ពុជាត្រូវការស្រឡាញ់សន្តិភាពនិងស្រឡាញ់វប្បធម៌ជាតិរបស់ខ្លួនមិននឹកស្មានមិនដល់នូវការបំភ្លេចបំផ្លាញរបស់កងទ័ពឈ្លានពានសៀមនោះឡើយ៕
