ភ្នំពេញ៖ 

ឃាតករដៃដល់ ដែលបានកាប់នឹងអារក សម្លាប់បុរសជាអ្នករើសអេតចាយ នៅក្នុងដីឡូតិ៍មួយកន្លែងហើយបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០២៥ នៅសង្កាត់ចោមចៅទី៣ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ រាធានីភ្នំពេញសហការជាមួយកងរាជអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ និងខណ្ឌជ្រោយចង្វារឃាត់ខ្លួនបានហើយ! កាលពីព្រឹកថ្ងៃទី២៤ ខែធ្នូឆ្នាំ២០២៥នេះ។ ឃាតកររូបនោះ ឈ្មោះកៅ សុខសុងភេទប្រុសអាយុ៣៩ឆ្នាំជាមនុស្សញៀនថ្នាំមានលំនៅ នៅភូមិអង្គកែវ សង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញក្បែរ កន្លែងកើ តហេតុ។

តាមកងរាជអាវុធហត្ថខណ្ឌជ្រោយចង្វារ បានឲ្យដឹងថាឃាតកររូបនេះ ត្រូវបានសមត្ថកិច្ច កងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកងរាជអាវុធហត្ថខណ្ឌជ្រោយចង្វារ ឃាត់ខ្លួនកាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី២៤ ខែធ្នូ ២០២៥ នៅតាមបណ្ដោយ ផ្លូវជាតិលេខ៦A ចំណុចស្ពានទី១២ ក្នុងសង្កាត់ បាក់ខែង  ខណ្ឌជ្រោយចង្វាររាជធានី ភ្នំពេញ បន្ទាប់ពីជននោះ ទៅដេកលើសួនច្បារកណ្តាលផ្លូវ ។បន្ទាប់ពីឃាត់ខ្លួន ឃាតករដៃដល់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថបញ្ជូនទៅកាន់ទីបញ្ជាការកងរាជអាវុធ ហត្ថរាជធានីភ្នំពេញដើម្បីសាកសួរនិងចាត់ការតាមច្បាប់។

គួរបញ្ជាក់ថាបុរសជាអ្នករើសអេតចាយម្នាក់ដែលសង្ស័យថា ជាសង្ឃក្លែងក្លាយត្រូវបាន ឃាតកររូបនោះចាប់អាករនិងកាប់ជាច្រើនកាំបិត បណ្ដាលឲ្យស្លាប់នៅក្នុងដីឡូតិ៍មួយកន្លែងចម្ងាយប្រមាណ៥ម៉ែត្រពីរផ្លូវបេតុង ហើយ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង២០នាទីព្រឹកថ្ងៃទី២២ខែធ្នូឆ្នាំ២០២៥នៅក្នុងភូមិអង្គកែវ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ បន្ទាប់ពីភ្ញាក់ផ្អើលនិងសាកសួរបំភ្លឺនៅកន្លែង កើតហេតុ សមត្ថកិច្ច បានកំណត់មុខសញ្ញាឃាតកររូបមនុស្សជាមនុស្សមានថ្នាំ។

ជនរងគ្រោះរូបនោះ សមត្ថកិច្ចពុំទាន់ស្គាល់អត្តសញ្ញាណនៅឡើយដែលគេសង្ស័យថា ជាព្រៈសង្ឃក្លែងក្លាយដែលពេលថ្ងៃក្លែងជាសង្ឃនិមន្តបិណ្ឌបាត និង យប់ ជាអ្នករើស  អេតចាយ ព្រោះនៅលើដងផ្លូវក្បែរនោះសមត្ថកិច្ចរកឃើញមានរទេះអេតចាយមួយបានបន្សល់ទុក ហើយនៅកន្លែងកើតហេតុមានស្បង់ជីវរផងដែរ។ 

នៅព្រឹកនោះ មានបុរសជាអ្នករត់ម៉ូតូឌុបម្នាក់ បានចុះទៅដាំឈូកនៅក្បែរកន្លែងកើត ហើយស្រាប់តែប្រទះឃើញជនរងគ្រោះដេកស្លាប់នៅក្នុងស្មៅ ដោយមានស្នាមកាប់និង អាករសម្លាប់ រួចរាយការណ៍ទៅសមត្ថកិច្ចដើម្បីចុះត្រួតពិនិត្យ។ 

បន្ទាប់ពីត្រួតពិនិត្យយ៉ាងល្អិនល្អន់ លោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យអមតុលាការរាជធានីភ្នំពេញ បានសន្និដ្ឋានថាជនរងគ្រោះស្លាប់ ដោយការកាប់ក្បាល និងអារ ក ជាករណីឃាតកម្ម។ បន្ទាប់ពីឃាត់ខ្លួន សមត្ថកិច្ចពុំទាន់ផ្តល់ព័ត៌មានលំអិត ជុំវិញការឃាត់ខ្លួនឃាតករ រូបនោះឡើយ៕