ភ្នំពេញ៖ 

បុរសម្នាក់ បើករថយន្តមួយគ្រឿង ម៉ាក LEXUS RX300 ក្នុងល្បឿនលឿនមិន ប្រយ័ត្នក៏រ៉េចង្កូតទៅបុកនិងរបាំងថ្មពុះចែកទ្រូងផ្លូវ ខូចខាតមួយកង់ ចំណែករថយន្តបង្ក រងការខូចខាតខ្ទេចមួយកំណាត់មុខ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ បានកើតឡើងកាលពីវេលាម៉ោង២:៤០ នាទី រំលងអាធ្រាតឈានចូលថ្ងៃទី២៦ខែធ្នូ ឆ្នាំ២០២៥ ស្ថិតនៅលើផ្លូវព្រះមុនីវង្ស សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពែញ។

បើតាមការបញ្ជាក់ពីរកន្លែងកើតហេតុ បានឲ្យដឹងថាមុនពេលកើតហេតុ គេឃើញរថយន្តបង្ក ម៉ាក Lexus RX300ពណ៌ស្ករមួយគ្រឿងពាក់ ផ្លាសលេខ ភ្នំពេញ 2K-9274 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុនីវង្សទិសដៅពីរត្បូងទៅជើងក្នុងល្បឿនលឿន។ លុះពេលបើកមកដល់ចំណុចកើតហេតុ មិនប្រយ័ត្នក៏រ៉េចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ ខូចខាតមួយកង់ ចំណែករថយន្តបង្ក កំពឹតផ្នែកខាងមុខ ខូចខាតយ៉ាងដំណំ សំណាងល្អ មិនមានគ្រោះថ្នាក់ដល់មនុស្ស ហើយភ្លាមនោះដែរ ម្ចាស់រថយន្ត បានដើរគេច ចេញពីកន្លែងកើតហេតុបាត់ស្រមោល។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ ចុះមកធ្វើការវាស់វែងស្ទូចយករថយន្តបង្ក ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំការដោះស្រាយនៅពេលក្រោយ៕