ប្រតិបត្តិការស្វែងរកយន្តហោះ MH370 ដែលបាត់ខ្លួនរបស់ប្រទេសម៉ាឡេស៊ី នឹងបន្តធ្វើឡើងក្នុងខែនេះ

International • December 05, 2025
ប្រតិបត្តិការស្វែងរកយន្តហោះ MH370 ដែលបាត់ខ្លួនរបស់ប្រទេសម៉ាឡេស៊ី នឹងបន្តធ្វើឡើងក្នុងខែនេះ

ប្រតិបត្តិការស្វែងរកយន្តហោះម៉ាឡេស៊ី MH370 ដែលបាត់ខ្លួន នឹងចាប់ផ្តើមឡើងវិញនៅថ្ងៃទី 30 ខែធ្នូ ខាងមុខនេះ ពោល គឺបន្ទាប់ពីរយៈពេលជាងមួយទសវត្សរ៍ ដែលយន្តហោះមួយគ្រឿងនេះ ដែលកំពុងដំណើរទៅកាន់ទីក្រុងប៉េកាំង បានបាត់ខ្លួនយ៉ាងអាថ៌កំបាំង។ យន្តហោះ MH370 ដែលជាប្រភេទយន្តហោះ ប៊ូអ៊ីង 777 បានដឹកអ្នកដំណើរចំនួន 227 នាក់ ក្នុងនោះរួមមានអ្នកដំណើរជនជាតិចិនប្រមាណ 150 ជនជាតិម៉ាឡេស៊ីចំនួន 50 នាក់ ក៏ដូចជាពលរដ្ឋនៃប្រទេសបារាំង អូស្ត្រាលី ឥណ្ឌូនេស៊ី ឥណ្ឌា អាមេរិក អ៊ុយក្រែន កាណាដា និងក្រុមនាវិកចំនួន 12 នាក់ទៀត បានបាត់ខ្លួនភ្លាមៗ អំឡុងពេលហោះហើរពីទីក្រុងគូឡាឡាំពួរ ទៅកាន់ទីក្រុងប៉េកាំងកាលពីឆ្នាំ 2014 ខណៈដែលប្រតិបត្តិការស្វែងរកយន្តហោះនេះ ត្រូវបានធ្វើឡើងជាច្រើនលើកច្រើនសារចាប់តាំងពីពេលនោះមក ប៉ុន្តែរហូតមកដល់ពេលនេះ មិនទាន់មានតម្រុយណាមួយនោះទេ។ 





x Enlarged Image