សាអូរិ ហារា (Saori Hara) គឺជាតារាកុនកូនជ្រូកដ៏ល្បីល្បាញមួយរូបរបស់ផលិតកម្ម SOD ដែលបានបង្ហាញខ្លួននៅអំឡុងឆ្នាំ ២០០៩ និងរកចំណូលបានជាង ៧០០ លានយ៉េន (ប្រមាណជា ៤ លានដុល្លារ) បន្ទាប់ពីបង្ហាញខ្លួនជាលើកដំបូង។ មុននឹងហក់ចូលថតកុនកូនជ្រូក សាអូរិ ហារា (Saori Hara) បានប្រកបអាជីពជាតារាចម្រៀងសម្រាប់ច្រៀងដាក់នៅក្នុងភាពយន្តគំនូរជីវចល និងថតម៉ូតសម្លៀកបំពាក់ឈុតហែលទឹក។ 

លុះមកដល់ឆ្នាំ ២០១១ នាងក៏បានចាកចេញពីវិស័យកុនកូនជ្រូក ដោយងាកទៅបំពេញតួនាទីជាម្តាយយ៉ាងពេញទំហឹង និងសម្រាលបានកូនភ្លោះដ៏គួរឱ្យស្រឡាញ់ នៅដើមឆ្នាំ ២០២៣។

យ៉ាងណាមិញ ដោយចិត្តស្រឡាញ់ទៅលើការថតកុន នាងក៏បានសម្រេចចិត្តហក់ចូលក្នុងវិស័យភាពយន្តម្តងទៀត នៅក្នុងវ័យ ៣៧ ឆ្នាំនេះ។ ដោយឡែក ក្រោយដំណឹងនេះត្រូវបានផ្សព្វផ្សាយ នាងបានក្លាយជាប្រធានបទដ៏ក្តៅគគុក និងថែមទាំងត្រូវបានអ្នកលេងបណ្តាញសង្គមក្នុងប្រទេសជប៉ុន សាទរចំពោះការវិលត្រលប់របស់នាងផងដែរ។

ការបង្ហាញខ្លួនលើកនេះ នាងត្រូវបានគេជ្រើសរើសឱ្យសម្តែងនៅក្នុងខ្សែភាពយន្តភាគបែបប្រែកាយ ដែលមានចំណងជើងថា «ហឹអៈ អេជិ អេហ្វអេតថ៍អាបាស៊ីកស៍ ជីសារីហ្សឹ» (Hua Eiji F8ABA6 Jisariz) រដូវកាលទី២ ដែលនឹងធ្វើការចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ក្នុងស្រុក និងនៅលើ YouTube ជាដើម៕