ភ្នំពេញ ៖
ជនសង្ស័យពីរនាក់ ត្រូវបានកម្លាំងនគរបាលរាជធានីភ្នំពេញឃាត់ខ្លួនព្រមទាំងដកហូតរថយន្តមួយគ្រឿងមានបំពាក់ឧបករណ៍ផ្តាច់សេវាផ្ញើសារSMSឧបករណ៍ Fake BTS ដើម្បីប្រព្រឹត្តិបទល្មើស ឆបោកតាមប្រព័ន្ធអនឡាញ ។
តាមនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ដោយអនុវត្តតាមការណែនាំពីឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និង ជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី៤ខែធ្នូ ឆ្នាំ២០២៥ កម្លាំងជំនាញដែលដឹកនាំដោយលោកឧត្តមសេនីយទោ ប៊ុន សុសិក្ខា ស្នងការរងទទួលផែនសន្តិសុខ បានចុះចាប់រថយន្តមួយគ្រឿងម៉ាកព្រូសពាក់ផ្លាកលេខបាត់ដំបង2B-4571នៅតាមដងផ្លូវ ។ រថយន្តនោះ មានបំពាក់ឧបករណ៍ផ្តាច់សេវាផ្ញើសារSMSឧបករណ៍ Fake BTS ដែលសង្ស័យថា ប្រព្រឹត្តបទល្មើសឆបោក តាមប្រព័ន្ធអនឡាញ ។
ជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីសាកសួរនិងចាត់ការតាមនីតិវិធី ៕
