ភ្នំពេញ៖ 

ជនសង្ស័យលួចចំនួន៤នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការនគបាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនជាបន្តបន្ទាប់ បន្ទាប់ពីធ្វើសកម្ម ភាពលួចទូរសព្ទ ចំនួន៩ ករណីនៅតាមផ្លូវwalk streetកាលពីថ្ងៃទី0៨ ខែធ្នូ ឆ្នាំ២០២៥ ។ 

ជនសង្ស័យរូបនោះ១.ឈ្មោះ យិន សមរ៉ា ហៅ រ៉ា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ,២.ឈ្មោះ សាយ សុធាឧត្តម ភេទប្រុស កើតឆ្នាំ១៩៩២ ជនជាតិខ្មែរ,៣.ឈ្មោះ រិទ្ធ មុនីរ័ត្ន ភេទប្រុស កើតឆ្នាំ១៩៩៧ ជនជាតិខ្មែរនិង៤.ឈ្មោះ យិន រ៉ូឌី ភេទប្រុស កើតឆ្នាំ១៩៩១ ជនជាតិខ្មែរ។

បន្ទាប់ពីឃាត់ខ្លួន សមត្ថកិច្ចដកហូតវត្ថុតាងទូរស័ព្ទ ៩គ្រឿង បានប្រគល់ជនរងគ្រោះវិញចំនួន ៧នាក់ និង ២នាក់ទៀត កំពុងស្វែងរកជនរងគ្រោះ។

ជនសង្ស័យទាំង៤នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាលកសាងសំណុំរឿងចាត់ការតាមនិតិវិធី ៕