យោងតាមទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយរបស់ប្រទេសឥណ្ឌូនេស៊ីបានឲ្យដឹងថា មនុស្សយ៉ាងហោចណាស់ 10 នាក់បានស្លាប់ និង 82 នាក់ទៀតកំពុងបាត់ខ្លួន បន្ទាប់ពីការរអិលបាក់ដី វាយប្រហារខេត្ត ចាវ៉ា របស់ប្រទេសឥណ្ឌូនេស៊ី។ យោងតាមអាជ្ញាធរក្នុងតំបន់ ភ្លៀងធ្លាក់ខ្លាំង បានបង្កជាការរអិលបាក់ដី កប់ភូមិមួយកន្លែងក្នុងខេត្ត ចាវ៉ា របស់ប្រទេសឥណ្ឌូនេស៊ី ហើយបច្ចុប្បន្ន ក្រុមស្វែងរក និងជួយសង្រ្គោះ កំពុងបន្តស្វែងរកជនរងគ្រោះដែលបាត់ខ្លួន។