យោងតាមក្រសួងមហាផ្ទៃប្រទេសវេណេស៊ូអេឡាបានបញ្ជាក់ថា ប្រតិបត្តិយោធារបស់អាមេរិកលើប្រទេសវេណេស៊ូអេឡាកាលពីចុងសប្តាហ៍មុន បានសម្លាប់ជិវិតមនុស្សប្រមាណ 100 នាក់ ស្របពេលដែលលោកប្រធានាធិបតី នីកូឡាស ម៉ាឌូរូ និងភរិយា គឺលោកស្រី ស៊ីលីយ៉ា ហ្លរែស ក៏បានរងរបួស  អំឡុងពេលនៃការវាយឆ្មក់។ លោក កាបែលឡូ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃប្រទេសវេណេស៊ូអេឡា ក៏បានប្រកាសថ្កោលទោសប្រិបត្តិការយោធារបស់អាមេរិកនេះ ថាជាទង្វើព្រៃផ្សៃ និងគួរឲ្យស្អប់ខ្ពើមជាទីបំផុត ដែលបានធ្វើឲ្យប្រជាជនស្លូតត្រង់មួយចំនួនធំ ស្លាប់ និងរងរបួស ខណៈដែលលោកក៏បានព្រមានថា អ្វីដែលអាមេរិកកំពុងធ្វើចំពោះប្រទេសវេណេស៊ូអេឡានៅថ្ងៃនេះ អាមេរិក ក៏អាចធ្វើចំពោះប្រទេសដទៃទៀតនៅថ្ងៃស្អែក។ លោក កាបែលឡូ ក៏បានសង្កត់ធ្ងន់ថា សកម្មភាពនេះ បង្កឲ្យមានការប្រឆាំងលើអាមេរិកយ៉ាងខ្លាំងនៅទូទាំងពិភពលោក ហើយទន្ទឹមនឹងការប្រឈមមុខនឹងអំពើឃោរឃៅបែបនេះ ប្រទេសវេណេស៊ូអេឡា នឹងមិនចុះចាញ់ឡើយ ហើយនឹងតស៊ូទាមទារឲ្យមានការដោះលែងលោកម៉ាឌូរ៉ូ និងភរិយា ត្រលប់មកវិញ។