លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានព្រមានថា លោកនឹងដាក់ពន្ធ 100% លើប្រទេសកាណាដា ប្រសិនបើប្រទេសនេះ ធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសចិន។ អំឡុងពេលទស្សនកិច្ចទៅកាន់ប្រទេសចិន លោកនាយករដ្ឋមន្ត្រីកាណាដា ម៉ាក ខានី បានហៅប្រទេសមហាអំណាចអាស៊ីនេះ ថាជា "ដៃគូដែលអាចទុកចិត្តបាន" និងបានលើកទឹកចិត្តមេដឹកនាំអឺរ៉ុបផ្សេងទៀត ឲ្យធ្វើការវិនិយោគលើប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទីពីររបស់ពិភពលោកមួយនេះ។ ភាពតានតឹងរវាងសហរដ្ឋអាមេរិក និងប្រទេសកាណាដា បានកើនឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ខណៈដែលលោកប្រធានាធិបតី ត្រាំ បានដកប្រទេសកាណាដាចេញពីការអញ្ជើញឲ្យចូលរួមក្នុងគំនិតផ្តួចផ្តើមក្រុមប្រឹក្សាសន្តិភាពរបស់លោក ដែលមានគោលបំណងដោះស្រាយជម្លោះសកលនោះ។ ភាពតានតឹងនេះដែរ ក៏ផ្ទុះឡើងបន្ទាប់ពី ការរិះគន់ដោយបើកចំហររបស់លោកនាយករដ្ឋមន្ត្រី ខានី ចំពោះសហរដ្ឋអាមេរិក ដែលតែងតែប្រើប្រាស់ការធ្វើសមាហរណកម្មសេដ្ឋកិច្ច និងអត្រាពន្ធ ជាអាវុធនោះ។
