ឯកសាររបស់សហរដ្ឋអាមេរិកស្តីពីការធានាសន្តិសុខសម្រាប់ប្រទេសអ៊ុយក្រែន បានសម្រេចរួចរាល់ទាំងស្រុង ហើយទីក្រុងគៀវ កំពុងរង់ចាំពេលវេលា និងទីកន្លែងសម្រាប់ការចុះហត្ថលេខា នេះបើយោងតាមការបញ្ជាក់របស់លោកប្រធានាធិបតីអ៊ុយក្រែន ហ្សេលេនស្គី។ លោក ហ្សេលេនស្គី បានបន្ថែមថា “សម្រាប់ពួកយើង ការធានាសន្តិសុខពីសហរដ្ឋអាមេរិក គឺជាអាទិភាព ហើយ “បន្ទាប់មក ឯកសារនេះនឹងឆ្លងកាត់ការផ្តល់សច្ចាប័ននៅក្នុងសភាសហរដ្ឋអាមេរិក និងសភាអ៊ុយក្រែន ស្របតាមកិច្ចព្រមព្រៀងរបស់យើង”។ គួរបញ្ជាក់ផងដែរថា ក្រុមអ្នកចរចាប្រទេសអ៊ុយក្រែន និងរុស្ស៊ី បានបិទបញ្ចប់កិច្ចប្រជុំរបស់ពួកគេ ក្រោមការសម្របសម្រួលដោយសហរដ្ឋអាមេរិកនៅក្នុងទីក្រុង អាប៊ូដាប៊ី ដើម្បីចរចារស្វែងរកមធ្យាបាយបញ្ចប់សង្គ្រាមដែលអូសបន្លាយមករយៈពេលជិត 4 ឆ្នាំ មួយនេះ ប៉ុន្តែមិនទាន់មានកិច្ចព្រមព្រៀងណាមួយ ត្រូវបានឈានដល់នោះទេ។