យោងតាមក្រុមហ៊ុនអាកាសចរណ៍រដ្ឋ សាតេណា បានបញ្ជាក់ថា ឧបទ្ទវហេតុធ្លាក់យន្តហោះមួយគ្រឿងនៅភាគឦសានប្រទេសកូឡុំប៊ី បានសម្លាប់មនុស្សទាំង 15 នាក់នៅលើយន្តហោះ រួមទាំងសមាជិកសភាក្នុងស្រុកម្នាក់ផងដែរ។ យន្តហោះដែលដំណើរការដោយក្រុមហ៊ុន ស៊ីកា បានបាត់បង់ទំនាក់ទំនងជាមួយមន្ត្រីចរាចរណ៍ផ្លូវអាកាស 12 នាទីបន្ទាប់ពីហោះចេញពីទីក្រុង គូគូតា ទៅកាន់ទីក្រុង អូសាណា។ យោងតាមអ្នកស៊ើបអង្កេតអាកាសចរណ៍ស៊ីវិល បាននិយាយថា បច្ចុប្បន្ន អាជ្ញាធរកំពុងប្រមូលភស្តុតាងទាក់ទងនឹងយន្តហោះ ប្រតិបត្តិការហោះហើរ និងលក្ខខណ្ឌអាកាសធាតុ ដើម្បីកំណត់មូលហេតុនៃឧបទ្ទវហេតុនេះ។