ចំនួនអ្នកស្លាប់ដោយទឹកជំនន់ និងការរអិលបាក់ដីនៅប្រទេសឥណ្ឌូនេស៊ី កើនឡើងដល់ 16 នាក់

International • January 27, 2026
ចំនួនអ្នកស្លាប់ដោយទឹកជំនន់ និងការរអិលបាក់ដីនៅប្រទេសឥណ្ឌូនេស៊ី កើនឡើងដល់ 16 នាក់

ចំនួនមនុស្សស្លាប់ដោយទឹកជំនន់ និងការរអិលបាក់ដីនៅខេត្ត ចាវ៉ា របស់ប្រទេសឥណ្ឌូនេស៊ី បានកើនឡើងដល់យ៉ាងហោចណាស់ 16 នាក់ហើយបានស្លាប់ និងប្រមាណ 80 នាក់ទៀត នៅតែបន្តបាត់ខ្លួន។ គ្រោះមហន្តរាយនេះ បានកើតឡើងកាលពីថ្ងៃអាទិត្យ ទី25 ខែមករា ខណៈដែលលំនៅដ្ឋានរាប់សិបខ្នង ត្រូវបានកប់ក្រោមកម្ទេចកម្ទីរដី និងភក់ ស្របពេលដែលប្រតិបត្តិការជួយសង្គ្រោះ ត្រូវបានរារាំងដោយបញ្ហាលំបាកជាច្រើន ក្នុងនោះរួមមានទាំងស្ថានភាពដី និងហានិភ័យនៃភ្លៀងធ្លាក់បន្ថែមទៀត។ ទន្ទឹមនឹងនេះ ទីភ្នាក់ងារស្វែងរក និងជួយសង្គ្រោះជាតិឥណ្ឌូនេស៊ី បានដាក់ពង្រាយបុគ្គលិកប្រមាណ 250 នាក់ សុនខ យន្តហោះគ្មានមនុស្សបើក ដើម្បីស្វែងរកអ្នកដែលបាត់ខ្លួន ព្រមទាំងជំរុញឲ្យប្រជាពលរដ្ឋដែលរស់នៅក្បែរតំបន់រងផលប៉ះពាល់ មានការប្រុងប្រយ័ត្នខ្ពស់។





x Enlarged Image