យ៉ាងហោចណាស់មានមនុស្ស 18 នាក់បានស្លាប់ បន្ទាប់ពីសាឡាងដឹកអ្នកដំណើរមួយគ្រឿង ដែលដឹកមនុស្សចំនួន 332 នាក់ និង 27 នាក់ទៀតជានាវិក បានក្រឡាប់នៅឆ្នេរសមុទ្រភាគខាងត្បូងនៃខេត្ត បាស៊ីឡាន របស់ប្រទេសហ្វីលីពីន កាលពីថ្ងៃចន្ទ ទី26 ខែមករា។ ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ ត្រូវបានធ្វើឡើង ខណៈដែលសាកសពមនុស្សចំនួន 7 នាក់ ត្រូវបានរកឃើញ និងមនុស្សចំនួន 317 នាក់ត្រូវបានជួយសង្គ្រោះ ហើយក្រុមអ្នកជួយសង្រ្គោះ ក៏កំពុងបន្តស្វែងរកមនុស្ស 24 នាក់ទៀត ដែលនៅបាត់ខ្លួន ស្របពេលដែលមូលហេតុនៃការក្រឡាប់សាឡាងនេះ កំពុងស្ថិតក្រោមការស៊ើបអង្កេត។