ទីបញ្ជាការកងទ័ពរំដោះប្រជាជនចិនភាគខាងកើត បានប្រកាសបិទបញ្ចប់សមយុទ្ធ "បេសកកម្មយុត្តិធម៌ ឆ្នាំ 2025" ដោយជោគជ័យ ខណៈដែលតាមរយៈការធ្វើសមយុទ្ធនេះ កងទ័ពរំដោះចិន បានធ្វើការសាកល្បងយ៉ាងពេញលេញនូវសមត្ថភាពប្រតិបត្តិការរួមគ្នារបស់ខ្លួន។ ទន្ទឹមនឹងនេះ កងទ័ពរំដោះចិន នឹងរក្សាការពង្រឹង ការត្រៀមខ្លួនប្រយុទ្ធ រារាំងយ៉ាងម៉ឺងម៉ាត់ចំពោះការប៉ុនប៉ងបំបែកខ្លួនរបស់កោះតៃវ៉ាន់ ការធ្វើអន្តរាគមន៍ពីខាងក្រៅណាមួយ និងការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីរបស់ប្រទេសចិន។ គួរបញ្ជាក់ផងដែរថា សមយុទ្ធនេះ ធ្វើឡើងកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ជាមួយនឹងការដាក់ពង្រាយកងទ័ពជើងគោក ជើងទឹក ជើងអាកាស និងគ្រឿងសព្វាវុធចម្រុះជាច្រើន ពទ្ធ័ជុំវិញកោះតៃវ៉ាន់។