លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានប្រកាសថា លោកកំពុងបង្កើនពន្ធដល់ទៅ 25% លើការនាំចូលផលិតផលមួយចំនួនរបស់ប្រទេសកូរ៉េខាងត្បូងមកកាន់សហរដ្ឋអាមេរិក ខណៈដែលលោក បានចោទប្រកាន់ប្រទេសសម្ព័ន្ធមិត្តរបស់ខ្លួនមួយនេះ ថា «មិនបានគោរពតាម» កិច្ចព្រមព្រៀងពាណិជ្ជកម្មរបស់ខ្លួនជាមួយទីក្រុងវ៉ាស៊ីនតោន។ នៅលើបណ្តាញសង្គមលោកប្រធានាធិបតី ត្រាំ បានបង្ហោះថា «សភាកូរ៉េខាងត្បូង មិនបានគោរពតាមកិច្ចព្រមព្រៀងរបស់ខ្លួនជាមួយសហរដ្ឋអាមេរិកនោះទេ» ហើយ «ដោយសារតែសភាកូរ៉េខាងត្បូង មិនទាន់បានអនុម័តកិច្ចព្រមព្រៀងពាណិជ្ជកម្ម ខ្ញុំសូមប្រកាសបន្ថែមពន្ធលើទំនិញមួយចំនួនរបស់កូរ៉េខាងត្បូង ដែលរួមមានរថយន្ត ឈើ និងឱសថ ព្រមទាំងពន្ធបដិការ ឬពន្ធទៅវិញទៅមកផ្សេងទៀតទាំងអស់ ពី 15% ដល់ 25%»។
