បិទឆ្នេរសមុទ្រក្រុង ស៊ីដនី បន្ទាប់ពីការវាយប្រហារដោយត្រីឆ្លាមជាលើកទី 3 ក្នុងរយៈពេល 2 ថ្ងៃ

International • January 21, 2026
បិទឆ្នេរសមុទ្រក្រុង ស៊ីដនី បន្ទាប់ពីការវាយប្រហារដោយត្រីឆ្លាមជាលើកទី 3 ក្នុងរយៈពេល 2 ថ្ងៃ

ឆ្នេរសមុទ្រភាគខាងជើងទីក្រុង ស៊ីដនី របស់ប្រទេសអូស្រ្តាលី ត្រូវបានបិទនៅថ្ងៃអង្គារ ទី20 ខែមករា បន្ទាប់ពីមនុស្ស 3 នាក់ហើយ ត្រូវបានខាំដោយត្រីឆ្លាម ក្នុងរយៈពេល 2 ថ្ងៃ។ អាជ្ញាធរបានប្រកាសជាសាធារណៈថា ឆ្នេរខ្សាច់ទាំងអស់នៅភាគខាងជើង នឹងនៅតែបន្តបិទ រហូតដល់មានការជូនដំណឹងបន្ថែម។ គួរបញ្ជាក់ផងដែរថា ការវាយប្រហារដោយត្រីឆ្លាមនេះ កើតឡើងបន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃ ខណៈដែលប្រទេសអូស្ត្រាលី មានករណីត្រីឆ្លាមខាំ ប្រមាណ 20 ករណីក្នុងមួយឆ្នាំ ក្នុងនោះប្រមាណ 3 ករណីស្លាប់ ឬរងរបួសធ្ងន់ធ្ងរ។





x Enlarged Image