យោងតាមការបញ្ជាក់ពីទីបញ្ជាការភាគខាងត្បូងសហរដ្ឋអាមេរិកបានឲ្យដឹងថា យោធាអាមេរិក បានបើកការវាយប្រហារជាថ្មីម្តងទៀតលើនាវាចំនួនបីគ្រឿង នៅក្នុងដែនទឹកអន្តរជាតិ ដែលសង្ស័យថាដឹកជញ្ជូនគ្រឿងញៀនខុសច្បាប់។ សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា នាវាសង្ស័យដឹកជញ្ជូនគ្រឿងញៀនទាំងនេះ ធ្វើដំណើររួមគ្នា ខណៈដែលភេរវកបីនាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារ។ គួរបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2025 យ៉ាងហោចណាស់មានមនុស្ស 120 នាក់ហើយ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារយ៉ាងហោចណាស់ 40 លើកលើទូក ឬនាវាជាង 40 គ្រឿង ក្នុងប្រតិបត្តិការតាមប្រមាញ់ក្រុមជួញដូរគ្រឿងញៀន ដែលលោកប្រធានាធិបតី ត្រាំ មានប្រភពមកពីប្រទេសវេណេស៊ូអេឡានោះ។