ប្រទេសវេណេស៊ូអេឡា នឹងប្រគល់ប្រេងចន្លោះពី 30 ទៅ 50 លានបារ៉ែលទៅឲ្យសហរដ្ឋអាមេរិក

International • January 08, 2026
ប្រទេសវេណេស៊ូអេឡា នឹងប្រគល់ប្រេងចន្លោះពី 30 ទៅ 50 លានបារ៉ែលទៅឲ្យសហរដ្ឋអាមេរិក

លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានប្រកាសបញ្ជាក់ថា ប្រទេសវេណេស៊ូអេឡា នឹង «ប្រគល់» ប្រេងចម្លោះពី 30 ទៅ 50 លានបារ៉ែលដែលរងទណ្ឌកម្មទៅឲ្យសហរដ្ឋអាមេរិក។ នៅក្នុងសារបង្ហោះតាមបណ្តាញសង្គម លោកប្រធានាធិបតី ត្រាំ បានបន្តថា «ប្រេងទាំងនេះ នឹងត្រូវលក់ក្នុងតម្លៃទីផ្សារ ហើយថវិការដែលលក់បាន នឹងត្រូវគ្រប់គ្រងដោយខ្ញុំផ្ទាល់ ក្នុងនាមជាប្រធានាធិបតីនៃសហរដ្ឋអាមេរិក ដើម្បីធានាថា ថវិការទាំងនេះត្រូវបានប្រើប្រាស់ដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រជាជនវេណេស៊ូអេឡា និងអាមេរិក!»។





x Enlarged Image