យ៉ាងហោចណាស់មានមនុស្ស 30 នាក់ត្រូវបានសម្លាប់ និងជាច្រើននាក់ទៀតត្រូវបានចាប់ខ្លួន បន្ទាប់ពីខ្មាន់កាំភ្លើងបើកការវាយប្រហារលើផ្សារមួយកន្លែងក្នុងប្រទេសនីហ្សេរីយ៉ា។ យោងតាមប្រភពពីមន្ត្រីប៉ូលីសក្នុងតំបន់ ខ្មាន់កាំភ្លើង បានបើកការបាញ់ប្រហារដោយមិនរើសមុខ ក្នុងផ្សារ កាស៊ូវ៉ាន់ ដាជី ក្នុងភូមិ ឌីមូ ព្រមទាំងបានដុតតូប និងលួចយករបស់របរជាច្រើន។ គួរបញ្ជាក់ផងដែរថា ការវាយប្រហារនេះ កើតឡើងប៉ុន្មានសប្តាហ៍បន្ទាប់ពីខ្មាន់កាំភ្លើងមួយក្រុម បានចាប់ជំរិតកុមារ និងបុគ្គលិកនៃសាលាកាតូលិកប្រមាណ 300 នាក់ នៅតំបន់ភាគកណ្តាលនៃប្រទេសនីហ្សេរីយ៉ា។