រុស្ស៊ីបន្តការវាយប្រហារតាមអាកាសសម្លាប់ស្ត្រីម្នាក់ និងបំផ្លាញលំនៅដ្ឋាន 30 ខ្នងនៅទីក្រុង ខាឃីវ របស់អ៊ុយក្រែន

International • January 21, 2026
រុស្ស៊ីបន្តការវាយប្រហារតាមអាកាសសម្លាប់ស្ត្រីម្នាក់ និងបំផ្លាញលំនៅដ្ឋាន 30 ខ្នងនៅទីក្រុង ខាឃីវ របស់អ៊ុយក្រែន

យោងតាមអាជ្ញាធរប្រទេសអ៊ុយក្រែនបានបញ្ជាក់ថា រុស្ស៊ី បានបើកការវាយប្រហារតាមអាកាសលើទីក្រុង ខាឃីវ ដែលកំណត់គោលដៅលើតំបន់លំនៅដ្ឋានរបស់ជនស៊ីវិល ដោយបានសម្លាប់ស្រ្តីម្នាក់  មនុស្ស 9 នាក់ផ្សេងទៀតរងរបួស ខណៈដែលលំនៅដ្ឋានយ៉ាងហោចណាស់ 30 ខ្នង និងរថយន្តចំនួន 7 គ្រឿងរងការខូចខាត។ ប្រភពបានបន្តថា នៅក្នុងការវាយប្រហារដាច់ដោយឡែកមួយទៀតរបស់រុស្ស៊ី ក៏បានបំផ្លាញរោងចក្រឧស្សាហកម្ម និងហេដ្ឋារចនាសម្ព័ន្ធថាមពល ដែលផ្គត់ផ្គង់ការរស់នៅរបស់ប្រជាជនក្នុងទីក្រុង។





x Enlarged Image