ចំនួនអ្នកស្លាប់ដោយការរអិលបាក់ដីនៅស្រុក បានឌុង ខេត្ត ចាវ៉ា របស់ប្រទេសឥណ្ឌូនេស៊ី បានកើនឡើងដល់ 34 នាក់ហើយ ខណៈដែលក្រុមជួយសង្គ្រោះ កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងស្វែងរកមនុស្សរាប់សិបនាក់ទៀត ដែលជឿជាក់ថា នៅជាប់ក្រោមគំនកម្ទេចកម្ទី និងភក់ដ៏ក្រាស់។ យោងតាមទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយ បុគ្គលិកជួយសង្គ្រោះជាង 300 នាក់ ត្រូវបានដាក់ពង្រាយទៅកាន់តំបន់កើតហេតុ ដើម្បីបន្តប្រតិបត្តិការស្វែងរក និងជួយសង្រ្គោះនេះ។
