មនុស្ស 3 នាក់ស្លាប់ និងរាប់សិបនាក់រងរបួស ដោយអគ្គីភ័យឆាបឆេះផ្សារទំនើបមួយកន្លែងក្នុងប្រទេសប៉ាគីស្ថាន

International • January 19, 2026
មនុស្ស 3 នាក់ស្លាប់ និងរាប់សិបនាក់រងរបួស ដោយអគ្គីភ័យឆាបឆេះផ្សារទំនើបមួយកន្លែងក្នុងប្រទេសប៉ាគីស្ថាន

យ៉ាងហោចណាស់មានមនុស្ស 3 នាក់បានស្លាប់ និងប្រមាណ 20 នាក់ទៀតរងរបួស នៅពេលដែលអគ្គីភ័យបានឆាបឆេះផ្សារទំនើបមួយកន្លែងនៅកណ្តាលទីក្រុងការ៉ាជី។យោងតាមសេវាសង្គ្រោះបន្ទាន់ អគ្គីភ័យបានឆាបឆេះចេញពីជាន់ផ្ទាល់ដីនៃផ្សារទំនើប ហ្គូល ផ្លាហ្សា និងបានរីករាលដាលយ៉ាងឆាប់រហ័សទៅកាន់ជាន់ផ្សេងទៀត។ ភ្លាមៗនោះ ក្រុមពន្លត់អគ្គីភ័យត្រូវបានបញ្ជូនទៅកាន់ទីតាំងកើតហេតុដើម្បីពន្លត់អគ្គីភ័យដែលឆាបឆេះយ៉ាងសន្ធោសន្ធៅនេះ ខណៈដែលមូលហេតុនៃការឆាបឆេះ កំពុងស្ថិតក្រោមការស៊ើបអង្កេត។





x Enlarged Image