ក្រុមហ៊ុនដឹកជញ្ជូន យូណាធីត ផាសែល សឺវីស ហៅកាត់ UPS របស់សហរដ្ឋអាមេរិក បានប្រកាសពីគម្រោងកាត់បន្ថយមុខតំណែងការងារប្រមាណ 3 ម៉ឺនកន្លែងបន្ថែមទៀតនៅឆ្នាំនេះ នឹងបិទទីតាំងអាជីវកម្មចំនួន 24 នៅចុងខែមិថុនាខាងមុខ។ ការបញ្ឈប់បុគ្គលិកនេះ គឺជាផ្នែកមួយនៃផែនការរៀបចំរចនាសម្ព័ន្ធអាជីវកម្មឡើងវិញរបស់ក្រុមហ៊ុនដែលបានចាប់ផ្តើមកាលពីខែមេសាឆ្នាំមុន។សរុបមក ក្នុងឆ្នាំ 2025 ក្រុមហ៊ុននេះ បានកាត់បន្ថយការងារចំនួន 48.000 កន្លែង និងបិទកន្លែងអាជីវកម្មចំនួន 93 ទីតាំង។