ប្រទេសចិន នឹងចាត់វិធានការដាក់ទណ្ឌកម្មប្រឆាំងនឹងជនជាតិតៃវ៉ាន់ 3 រូប ចំពោះការជាប់ពាក់ព័ន្ធនៅក្នុងសកម្មភាពចង់បំបែកខ្លួនរបស់ "កោះតៃវ៉ាន់" ខណៈដែលម្នាក់ក្នុងចំណោមបុគ្គលទាំងនោះត្រូវបានដាក់ឈ្មោះថាជា "អ្នកសមគំនិត" ក្នុងសកម្មភាពបំបែកខ្លួន ហើយនឹងត្រូវប្រឈមនឹងការដាក់ទណ្ឌកម្មនិងការទទួលខុសត្រូវ អស់មួយជីវិត។ រីឯ 2 រូបទៀត ក៏ដូចជាសមាជិកគ្រួសាររបស់ពួកគេ នឹងត្រូវបាន "ហាមឃាត់មិនឲ្យធ្វើដំណើរទៅកាន់ប្រទេសចិន ក៏ដូចជាតំបន់រដ្ឋបាលពិសេសហុងកុង និងម៉ាកាវ"។ គួរបញ្ជាក់ផងដែរថា យោងតាមសេចក្តីប្រកាស គោលបំណងនៃសកម្មភាពប្រឆាំងនឹង "អ្នកតស៊ូមតិឯករាជ្យភាពកោះតៃវ៉ាន់" មួយចំនួនតូចនេះ គឺដើម្បី "ការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីជាមូលដ្ឋាន" ហើយមិនមានគោលបំណងសំដៅលើពលរដ្ឋតៃវ៉ាន់ ជាទូទៅនោះទេ។