កោះកុង៖

នៅថ្ងៃទី១១ ខែ មករា ឆ្នាំ ២០២៦ ប្រជានេសាទខ្មែរចំនួន៤នាក់ ដែលទាហានជើងទឹកថៃចាប់ខ្លួននោះ ត្រូវបានទាហានថៃដោះលែងមកវិញហើយ បន្ទាប់ពីមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល និង ក្រសួងការពារជាតិ រួមទាំងអាជ្ញាធរខេត្តកោះកុង ។

សូមបញ្ជាក់ថានៅវេលាវេលាម៉ោង១១.៣០នាទីព្រឹក ថ្ងៃទី០6ខែមករា ឆ្នាំ2026 មានករណីកងទ័ពជើងទឹកថៃ បានរំលោភចូលមកក្នុងដែនសមុទ្រកម្ពុជា កៀកនិងខេត្តកោះកុង ហើយ បាន ធ្វើការចាប់យកទូកនេសាទប្រជាពលរដ្ឋខ្មែរប្រភេទអូស ទោល(លេខទូក កក6.0658) កំលាំង១៩០សេះ ចំនួន១គ្រឿង នៅត្រង់ចំណុចN11.33.30 E102.51.39 ចម្ងាយប្រហែល ៦ម៉ៃល៍ពីចំណុចកោះយ៉ ស្ថិតក្នុងឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុងនៅខណៈទូកខាងលើ កំពុងធ្វើសកម្មភាពនេសាទក្នុងដែនសមុទ្រនៅជិតៗផ្ទះ របស់ខ្លួន ៕