រថភ្លើងបុកគ្នានៅក្នុងប្រទេសអេស្ប៉ាញ សម្លាប់មនុស្សយ៉ាងហោចណាស់ 40 នាក់

International • January 20, 2026
រថភ្លើងបុកគ្នានៅក្នុងប្រទេសអេស្ប៉ាញ សម្លាប់មនុស្សយ៉ាងហោចណាស់ 40 នាក់

រូបភាពបានបង្ហាញពីរថភ្លើងល្បឿនលឿន 2 គ្រឿង ដែលបានបុកគ្នាពេញមួយទំហឹងនៅភាគខាងត្បូងប្រទេសអេស្ប៉ាញកាលពីព្រឹកព្រលឹមថ្ងៃចន្ទ ទី19 ខែមករា។ យោងតាមមន្ត្រីអាជ្ញាធរ រថភ្លើងល្បឿនលឿនមួយគ្រឿង បានធ្លាក់ផ្លូវ និងបុកជាមួយរថភ្លើងដែលកំពុងធ្វើដំណើរមួយគ្រឿងទៀត ដោយបានសម្លាប់អ្នកដំណើរយ៉ាងហោចណាស់ 40 នាក់ និង 18 នាក់ទៀតរងរបួស។ គ្រោះថ្នាក់នេះ កើតឡើងនៅក្នុងខេត្ត ករដូបា ចម្ងាយប្រមាណ 360 គីឡូម៉ែត្រពីរដ្ឋធានី ម៉ាឌ្រីដ ខណៈដែលមូលហេតុនៃការធ្លាក់ផ្លូវនេះ កំពុងស្ថិតក្រោមការស៊ើបអង្កេត។ 





x Enlarged Image