កងទ័ពរុស្ស៊ី បានបើកការវាយប្រហារដោយគ្រាប់មីស៊ីលលើទីក្រុងធំៗពីររបស់ប្រទេសអ៊ុយក្រែនកាលពីព្រឹកព្រលឹមថ្ងៃអង្គារ ទី13 ខែមករា ដោយបានសម្លាប់មនុស្ស 4 នាក់ និង 6 នាក់ទៀតរងរបួស។ យោងតាមប្រភពពីអាជ្ញាធរអ៊ុយក្រែនបានឲ្យដឹងថា គ្រាប់មីស៊ីលផ្លោងប្រមាណ 20 គ្រាប់ បានបាញ់ស្រោចមកលើតំបន់ភាគឦសានទីក្រុង ខាឃីវ ដែលជាការវាយប្រហារខ្លាំងបំផុតលើប្រទេសអ៊ុយក្រែនក្នុងឆ្នាំថ្មីនេះ។ គួរបញ្ជាក់ផងដែរថា រុស្ស៊ី បានបើកការវាយប្រហារលើទីក្រុងជាច្រើនរបស់ប្រទេសអ៊ុយក្រែនម្តងហើយម្តងទៀតដោយគ្រាប់មីស៊ីល និងយន្តហោះគ្មានមនុស្សបើក ចាប់តាំងពីការផ្ទុះឡើងនៃសង្រ្គាមឈ្លានពានរបស់ខ្លួនកាលពីខែកុម្ភៈ ឆ្នាំ 2022 ដោយកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធថាមពល ដែលបានកាត់ផ្តាច់ចរន្តអគ្គិសនីដល់មនុស្សប្រជាជនរាប់លាននាក់ អំឡុងពេលនៃរដូវរងានេះ។