យោងតាមទិន្នន័យផ្លូវការរបស់ការិយាល័យស្ថិតិជាតិចិនបានបញ្ជាក់ថា ចំនួនប្រជាជនចិន បានថយចុះចាប់តាំងពីឆ្នាំ 2022 ហើយក៏កំពុងបន្តធ្លាក់ចុះយ៉ាងឆាប់រហ័ស។ ចំនួនប្រជាជនចិន បានធ្លាក់ចុះក្នុងរយៈពេល 4 ឆ្នាំជាប់ៗគ្នា ដោយធ្លាក់ចុះចំនួន 3.39 លាននាក់ ដែលជាការធ្លាក់ចុះលឿនជាងឆ្នាំ 2024។ ចំនួនកំណើតសរុបនៅក្នុងប្រទេសចិន បានធ្លាក់ចុះមកនៅត្រឹម 7.92 លាននាក់នៅឆ្នាំ 2025 ដែលជាចំនួនទាបបំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍ និងធ្លាក់ចុះពីចំនួន 9.45 លាននាក់កាលពីឆ្នាំ 2024 ខណៈដែលចំនួនអ្នកស្លាប់បានកើនឡើងដល់ 11.31 លាននាក់ ពីចំនួន 10.93 លាននាក់កាលពីឆ្នាំ 2024។ ចំនួនប្រជាជនចិន ដែលមានអាយុចាប់ពី 65 ឆ្នាំឡើងទៅ មានចំនួន 223.65 លាននាក់ ដែលស្មើនឹង 15.9% នៃចំនួនប្រជាជនសរុបប្រមាណ 1.4 ពាន់លាននាក់របស់ប្រទេសនេះ។ ឆ្លើយតបទៅនឹងការធ្លាក់ចុះយ៉ាងគំហុកនេះ រដ្ឋាភិបាលចិន បានចាប់ផ្តើមអនុញ្ញាតឲ្យគូស្វាមីភរិយា រៀបអាពាហ៍ពិពាហ៍ នៅគ្រប់ទីកន្លែងក្នុងប្រទេស ដើម្បីជំរុញឲ្យកាន់តែមានភាពងាយស្រួល។
