យោងតាមអាជ្ញាធរសុខាភិបាលក្នុងតំបន់ហ្គាហ្សាបានឲ្យដឹងថា គិតត្រឹមថ្ងៃចន្ទ័ ទី12 ខែមករា ចំនួនអ្នកស្លាប់នៅក្នុងតំបន់ហ្គាហ្សាដែលរងការបំផ្លិចបំផ្លាញដោយសង្គ្រាម បានកើនឡើងដល់ប្រមាណ 71.500 នាក់ និងជាង 171.400 នាក់ទៀងរងរបួស ចាប់តាំងពីសង្រ្គាមរវាងក្រុមសកម្មប្រយុទ្ធហាម៉ាស និងអ៊ីស្រាអែល ផ្ទុះឡើងកាលពីថ្ងៃទី 7 ខែតុលា ឆ្នាំ 2023។ យោងតាមប្រភព ក្នុងរយៈពេល 48 ម៉ោងចុងក្រោយនេះ មន្ទីរពេទ្យនានានៅទូទាំងតំបន់ហ្គាហ្សា បានទទួលសាកសពមនុស្សបន្ថែមចំនួន 3 នាក់ នឹងអ្នករងរបួសថ្មីចំនួន 9 នាក់ ហើយចាប់តាំងពីកិច្ចព្រមព្រៀងបទឈប់បាញ់ចូលជាធរមានកាលពីថ្ងៃទី 11 ខែតុលា ឆ្នាំ 2025 ការវាយប្រហារជាបន្តបន្ទាប់របស់អ៊ីស្រាអែល បានសម្លាប់មនុស្សចំនួន 450 នាក់ និងប្រមាណ 1250 នាក់ទៀតរងរបួស។