ម្ចាស់បទ «សូរិយា» លោក All3rgy មកពីក្រុមចម្រៀងរ៉េប និង ហ៊ីបហប់ La Cima បានធ្វើឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលសារជាថ្មីម្តងទៀត បន្ទាប់ពីបានដឹកដៃនារីដ៏ស្រស់សោភាម្នាក់ថត Pre Wedding ត្រៀមសម្រាប់ថ្ងៃពិសេសរបស់ខ្លួន។
តាមពិតទៅ តារាចម្រៀងប្រុសរូបនេះ និង អនាគតភរិយាបានសាងសម្ព័ន្ធភាពស្នេហាជាមួយគ្នាអស់រយៈពេលជាច្រើនឆ្នាំមកហើយ រហូតមកដល់ឆ្នាំ ២០២៣ កន្លងទៅ លោកបានដឹកដៃចាស់ទុំចូលចែចូវគូស្នេហ៍តាមប្រពៃណី និងបានក្លាយជាគូដណ្តឹងតាំងពីពេលនោះមក។
យ៉ាងណាមិញ បន្ទាប់ពីបានបង្ហោះវីដេអូនៃការថត Pre Wedding ជាមួយគូដណ្តឹងនាពេលថ្មីៗនេះទាំងការពញ្ញាក់អារម្មណ៍ អ្នកគាំទ្ររបស់ All3rgy ផ្ទាល់ ក៏បានសម្តែងក្តីសាទរ និងបានផ្តាំផ្ញើពាក្យជូនពរល្អៗ ទៅកាន់ពួកគេផងដែរ។
ដោយឡែក ដ្បិតថា លោក និងគូដណ្តឹងរបស់លោក នៅមិនទាន់បង្ហើបជាក់លាក់ពីថ្ងៃជាពេលាល្អនៃពិធីមង្គលការរបស់ពួកគេក្តី ប៉ុន្តែអ្នកគាំទ្ររំពឹងថា នឹងមកដល់នាពេលឆាប់ៗខាងមុខនេះផងដែរ៕
