រថយន្ត ALPHARD បោះពួយលឿនជ្រុលទៅបុកម៉ូតូពីក្រោយបណ្តាលអោយបុរសម្នាក់ រងរបួសធ្ងន់

National • January 28, 2026
 រថយន្ត ALPHARD បោះពួយលឿនជ្រុលទៅបុកម៉ូតូពីក្រោយបណ្តាលអោយបុរសម្នាក់ រងរបួសធ្ងន់

បាត់ដំបង៖ 

បុរសម្នាក់ត្រួវបានរថយន្ត ALPHARD បុកពីក្រោយបណ្តាលអោយរងរ បួសធ្ងន់ ខណៈកំពុងជិះម៉ូតូឆ្លងផ្លូវនៅវេលាម៉ោង ១៦និង០០នាទី ថ្ងៃទី២៧ ខែមករា ឆ្នាំ ២០២៦ នៅតាមបណ្តោយផ្លូវហៃវ៉េ ស្ថិតក្នុងក្រុមទី១៦ ភូមិច្រាបក្រសាំង សង្កាត់វត្តគរ ក្រុងបាត់ដំបង។

ប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បាន កើតឡើងរវាងម៉ូតូម៉ាក ហុងដាឌ្រីម សេរីចាស់មួយគ្រឿង ពាក់ផ្លាកលេខ បាត់ដំបង 1I-6739 បើកបរដោយបុរសម្នាក់ទិសដៅពីត្បូងទៅជើង ។

លុះមកដល់ចំណុចកើតហេតុខាងលើបាន បត់ឆ្វេងឆ្លងផ្លូវ ចំណែករថយន្តម៉ាក ALPHARD ពណ៌ខ្មៅ ពាក់ផ្លាកលេខ កម្ពុជា.T.M-7899 បើកបរដោយបុរសម្នាក់ ទិសដៅ ស្របគ្នាក្នុងល្បឿនយ៉ាងលឿន ក៏ជ្រុលមកបុកពីក្រោយពេញទំហឹង បណ្តាលអោយទាំង ម៉ូតូនិងមនុស្សប៉ើងរងរបួសធ្ងន់តែម្តង។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅដឹកបញ្ជូនជនរងគ្រោះទៅសង្គ្រោះ បន្ទាន់នៅមន្ទីរពេទ្យ បន្ទាប់មកបានវាស់វែងធ្វើកំណត់ហេតុយកទាំងរថយន្តនិងម៉ូតូទៅ រក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់៕ 









x Enlarged Image